វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
សូមស្វាគមន៍
វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានដ៏ចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា។ បច្ចេកទេសនេះត្រូវបានបង្រៀននៅប្រទេសឥណ្ឌាជាង 2500 ឆ្នាំមុន ដែលជាវិធីព្យាបាលសាកលចំពោះជំងឺសាកល ពោលគឺជា សិល្ប៍សាស្ត្រនៃការរស់នៅ។ ចំពោះអ្នកដែលមិនដឹងថាអ្វីជាវិបស្សនាកម្មដ្ឋាន ពួកគេអាចទទួលបាននូវសេចក្តីណែនាំអំពីវិបស្សនា ដោយលោក ហ្គោឥនកា និង វីដេអូដែលពាក់ព័ន្ធ ព្រមទាំង សំណួរ & ចម្លើយ អំពីវិបស្សនា។
វគ្គសិក្សា
បច្ចេកទេសវិបស្សនាកម្មដ្ឋានត្រូវបានបង្រៀនក្នុងវគ្គសិក្សា 10 ថ្ងៃ ដែលសិស្សនឹងរៀនអំពីមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រនេះ ព្រមទាំងអាចអនុវត្តគ្រប់គ្រាន់ដើម្បីពិសោធអំពីលទ្ធផលដ៏មានប្រយោជន៍នៃបច្ចេកទេសនេះ។ ទាំងវគ្គសិក្សា ទាំងម្ហូបអាហារ ព្រមទាំងការស្នាក់នៅ មិនគិតថ្លៃអ្វីឡើយ។ ការចំណាយទាំងអស់គឺជាការបរិច្ចាគទានពីសិស្សចាស់ដែលបានបញ្ចប់វគ្គសិក្សាមួយ និង បានទទួលផលប្រយោជន៍ពីវិបស្សនា ព្រមទាំងមានបំណងចង់ផ្តល់ជូនអ្នកដទៃនូវឱកាសដើម្បីទទួលផលប្រយោជន៍នេះផងដែរ។
ទីកន្លែង
វគ្គសិក្សានានាធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលកម្មដ្ឋានជាច្រើន និង នៅទីកន្លែងជួលក្រៅមជ្ឈមណ្ឌល។ ទីកន្លែងនីមួយៗមានកាលបរិច្ឆេទវគ្គសិក្សាផ្ទាល់ខ្លួន។ ក្នុងករណីជាច្រើន ពាក្យសុំចូលរួមវគ្គសិក្សាទាំងនេះអាចធ្វើឡើងតាមបណ្ដាញអ៊ីនធឺណិត លើវិបសៃនេះ។ មជ្ឈមណ្ឌលជាច្រើនមាននៅក្នុងប្រទេស ឥណ្ឌា និង កន្លែងផ្សេងទៀតនៅ អាស៊ី/ផាស៊ីហ្វិក; មជ្ឈមណ្ឌល 10 នៅ អាមេរិកខាងជើង; មជ្ឈមណ្ឌល 3 នៅ អាមេរិកឡាទីន; មជ្ឈមណ្ឌល 8 នៅ អឺរ៉ុប; មជ្ឈមណ្ឌល 7 នៅ អូស្ត្រាលី/ណូវែលសេឡង់; មជ្ឈមណ្ឌល 1 នៅ មជ្ឈឹមបូព៌ា និង មជ្ឈមណ្ឌល 1 នៅ អាហ្វ្រិក។ វគ្គសិក្សា 10 ថ្ងៃ ក្រៅមជ្ឈមណ្ឌល ជាញឹកញាប់ធ្វើឡើងនៅទីកន្លែងជាច្រើនតាមការរៀបចំដោយសិស្សវិបស្សនាក្នុងស្រុក នៅតំបន់ទាំងនោះ។ អ្នកអាចទទួល បញ្ជីរាយតាមលំដាប់អក្សរក្រម នៃទីកន្លែងវគ្គសិក្សាទូទាំងពិភពលោក ព្រមទាំងរូបតំណភូមិសាស្ត្រនៃទីកន្លែងវគ្គសិក្សា ទូទាំងពិភពលោក និង នៅក្នុងប្រទេស ឥណ្ឌា និង នេប៉ាល់។
វគ្គសិក្សាពិសេស និង ធនធាន
វគ្គសិក្សាវិបស្សនាកម្មដ្ឋានក៏កំពុងធ្វើឡើងនៅក្នុង ពន្ធនាគារ ផងដែរ។ វគ្គសិក្សាវិបស្សនាពិសេស 10 ថ្ងៃ សម្រាប់អ្នកជំនួញធំៗ និង មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក៏ធ្វើឡើងជាពិសេសតាមពេលកំណត់នៅមជ្ឈមណ្ឌលជាច្រើនជុំវិញពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល វិបសៃវគ្គសិក្សាសម្រាប់នាយកប្រតិបត្តិ។ ព័ត៌មានអំពីវិបស្សនាកម្មដ្ឋានក៏មានជាភាសាផ្សេងទៀតផងដែរ។ ចុចលើរូបផែនដីនៅផ្នែកស្ដាំខាងលើនៃទំព័រ ដើម្បីជ្រើសភាសាមួយ។